ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចុងសប្ដាហ៍ទី១នៃខែឧសភា មានទេសចរចេញដើរលេងកម្សាន្តជិត៣០ម៉ឺននាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីថ្ងៃទី៧ និងទី៨ ខែឧសភា កន្លងទៅមានទេសចរចំនួន ២៩៩ ៨៨៨នាក់ បានចេញដើរកម្សាន្ត ដោយក្នុងនោះមានទេសចរជាតិ ២៨៣ ៩៩០នាក់ និង ទេសចរបរទេស ១៥ ៨៩៨នាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា ខេត្តតំបន់ឆ្នេររួមមាន ខេត្តព្រះសីហនុ កែប និងខេត្តកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយ័ព្យនៃខេត្តសៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់ នៅតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក។

ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍សំខាន់ទី១ ដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ ដោយមាន ៦១ ០២០នាក់ បន្ទាប់មក រាជធានីភ្នំពេញមានចំនួន ៤០ ៤៨០នាក់ ខេត្តបាត់ដំបង ៣៤ ៧៩០នាក់ ខេត្តកំពត ៣០ ៧០៥នាក់ ខេត្តកែប ២៩ ៥០៩នាក់ ខេត្តសៀមរាប ១៨ ៦៩៦នាក់ និងខេត្តពោធិ៍សាត់ ១៥ ១១១នាក់។

លោកបន្តថា នេះជាសប្តាហ៍ទី៣ ជាប់គ្នាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនប្រមាណ ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក