ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តបន្ទាយមានជ័យ ជំរុញមន្ត្រីឱ្យធ្វើកិច្ចសហការជាមួយថៃទប់ស្កាត់បទល្មើសតាមព្រំដែន

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានបញ្ជាឱ្យសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនរួមសហការជាមួយអង្គភាពព័ន្ធពិសេសសមត្ថកិច្ចថៃ បន្តទប់ស្កាត់លំហូរចូលទំនិញគេចពន្ធ បទល្មើសតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាន ពិសេសបទល្មើសលួចឆ្លងដែនដោយខុសច្បាប់និងបញ្ហាចរាចរណ៍គ្រឿងញៀនជាដើម។

ថ្លែងក្នុងពិធីប្រកាសកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃថ្មីនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅមុខទីស្នាក់ការច្រកទីស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនម៉ាឡៃ លោក អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់ប្រធានទីស្នាក់ការថ្មីត្រូវបន្តកិច្ចសហការ ពង្រឹងទំនាក់ទំនងជាមួយភាគីថៃក្នុងការជួយសម្រលដល់ការចរាចរណ៍ទំនិញចេញចូលផ្សេងៗ។ ត្បិតតែច្រកនេះមិនទាន់អនុញ្ញាតពលរដ្ឋចេញ-ចូល តែក្នុងនាមអាជ្ញាធរខេត្ត និងបន្តបង្កើនកិច្ចសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ដើម្បីជួយសម្រួលដល់ពលរដ្ឋចេញ-ចូលបាន។

ទន្ទឹមនឹងនោះលោក ក៏បានជម្រុញបន្ថែមដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងលើកិច្ចការងារតាមព្រំដែន ផ្តោតសំខាន់ទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ការចរាចរណ៍គ្រញឿងញៀន ក៏ដូចជារត់ពន្ធអាវុធឆ្លងដែនខុសច្បាប់តាមព្រំដែនជាដើម។

ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ជាច្រកទ្វារព្រំដែនមួយឋិតក្នុងចំណោមច្រកទ្វារព្រំដែនទាំងបីនៃខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ឈមនឹងច្រកណងព្រឹ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ មានរថយន្តដឹកទំនិញធុនធំ និងធុនតូចឆ្លងកាត់សរុបចំនួន ៣ ៤១២គ្រឿង ពលរដ្ឋឆ្លងកាត់ច្រកទ្វារ និងអ្នកបើកបរ សរុបចំនួន ៣ ៨៨៣នាក់ ដែលប្រមូលចំណូលពន្ធគយ និងរដ្ឋាករ សរុបចំនួន ២ ៤០៨ ៩១៣ ៤០០រៀលគត់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក