ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វៀតណាមសន្យាជួយបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ឌីជីថលភាវូបនីយកម្មក្នុងវិស័យព័ត៌មានកម្ពុជា

វៀតណាម៖ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោក ហ្វាម អាញ់ទន់ បានសន្យាជាមួយភាគីកម្ពុជាថា នឹងជួយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ឌីជីថលភាវូបនីយកម្មក្នុងវិស័យព័ត៌មាន។

ក្នុងជំនួបពិភាក្សាការងាររវាងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន លោក លី វ៉ាន់ហុង ជាមួយអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម លោកPHAM ANH TUAN នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក លី វ៉ាន់ហុង បានថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលក្នុងរយៈកាលកន្លងទៅបានជួយរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនមន្រ្តីវ័យក្មេងក្រសួងព័ត៌មាន ក៏ដូចជាអ្នកកាសែតកម្ពុជាបានជាច្រើនរូបនាពេលកន្លងទៅ។

បន្ថែមពីនេះ លោកបានស្នើដល់ភាគីវៀតណាម ឱ្យជួយចែករំលែកបទពិសោធជុំវិញការរៀបចំព្រឹត្តិការណ៍ SEAGAMES ដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះចំនួន ២លើក រាប់ទាំងឆ្នាំ២០២២នេះ ដោយសារនៅឆ្នាំ២០២៣ ខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ SEAGAMES លើកទី៣២។

ជាការឆ្លើយតប លោក PHAM ANH TUAN បានឯកភាពទាំងស្រុងចំពោះសំណូមពររបស់ភាគីកម្ពុជា ជុំវិញការងារផ្លាស់ប្ដូរគណៈប្រតិភូ និងការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនមន្រ្តីព័ត៌មានកម្ពុជា។ ដោយឡែក ពាក់ព័ន្ធនឹងបទពិសោធន៍ការងាររៀបចំផ្សព្វផ្សាយព្រឹត្តិការណ៍ SEAGAMES ភាគីវៀតណាម ក៏បានសន្យាជួយចែករំលែកបទពិសោធន៍ដែលធ្លាប់មានកន្លងមកទាំងផ្នែកបច្ចេកទេស និងធនធានមនុស្ស ជាមួយកម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ SEAGAMES នាឆ្នាំ២០២៣ ខាងមុខនេះ។

លើសពីនេះទៀត ភាគីវៀតណាម ក៏បានសន្យានឹងពិនិត្យលទ្ធភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ឌីជីថលភាវូបនីយកម្មក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយជូនមន្រ្តីក្រសួងព័ត៌មានផងដែរ ដោយសារបច្ចុប្បន្នប្រទេសវៀតណាមក៏កំពុងធ្វើការបណ្ដុះបណ្ដាលមន្រ្តីឌីជីថលប្រមាណពី ៣០០០ ទៅ ៥០០០នាក់ ព្រោះថាការផ្លាស់ប្ដូរប្រព័ន្ធទៅជាឌីជីថលទៅបានដោយជោគជ័យគឺអាស្រ័យទៅលើកត្តាធនធានមនុស្សជាចំបង។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជានាពេលនេះ គឺដើម្បីចូលរួមដកស្រង់បទពិសោធន៍អំពីការរៀបចំព្រឹត្តិការណ៍ SEAGAMES និង PARAGAMES របស់ប្រទេសវៀតណាម ដែលនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក