ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលចាប់ផ្ដើមសាងសង់ស្ដូបឈ្នះ ឈ្នះ នៅក្នុងទឹកដីរំដោះចុងក្រោយរបស់កម្ពុជា

ប៉ៃលិន៖ ស្ដូបឈ្នះ ឈ្នះ ដែលរម្លឹកពីស្នាដៃរបស់សម្ដេចតេជោក្នុងការនាំសន្ដិភាពមកកាន់កម្ពុជាត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងទឹកដីរំដោះពីខ្មែរក្រហមចុងក្រោយខេត្តប៉ៃលិន។ នេះជាសំណង់ប្រវត្តិសាស្ត្រទី២ បន្ទាប់ពីសំណង់វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ ស្ថាបត្យកម្ម ដែលនឹងត្រូវមាននៅស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន ដែលបានសាងសង់នាពេលនេះគឺអាចឱ្យគេយល់ដឹងកាន់តែច្បាស់អំពីវិមានឈ្នះ ឈ្នះ នៅភ្នំពេញ ដែលជាស្ថាបត្យកម្មដំបូងបង្អស់ជាប្រវត្តិសាស្ត្រ មានលក្ខណៈជាសាធារណៈនិងវប្បធម៌ជាតិ។ លោកបានបញ្ជាដល់ក្រុមការងារទទួលបន្ទុកការសាងសង់ស្តូបនេះត្រូវយកចិត្តទុកដាក់សាងសង់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាពនិងប្រសិទ្ធភាពសំណង់។

ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិននេះ គឺប្រើប្រាស់ថវិកាចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងធនធានថវិកា និងគំនិតប្រាជ្ញា របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន ព្រះសង្ឃ និងប្រជាជន ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្តជាកេរមរតកសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា បានឱ្យ EAC News ដឹងថាការកសាងនិមិត្តរូបប្រវត្តិសាស្ត្រគឺជារឿងល្អដែលត្រូវធ្វើដើម្បីជាការចងចាំដែលកើតឡើងដេលបង្ហាញពីការរួមចំណែកនៃថ្នាក់ដឹកនាំ និងពលរដ្ឋទាំងអស់ដែលធ្វើឱ្យមានជោគជ័យសម្រាប់ការរីកចំរើននៃជាតិកម្ពុជា។

លោកបន្ថែមថា៖ «ការតាំងស្ដូប ការសាងសង់ស្ដូប ដើម្បីជានិមិត្តរូបនៃប្រវត្តិសាស្ត្រអត់ទាស់ខុសទេ! ទោះបីជានិមិត្តរូបនៃប្រវត្តិសាស្ត្រអីក៏ដោយសំខាន់បំផុតគឺត្រង់ថា តើអ្វីដែលយើងធ្វើនេះគឺជាការពិតនៅក្នុងប្រវត្តិសាស្ត្រដែលមានប្រវត្តិការពិតប្រាកដ ហើយមានលក្ខខណ្ឌក្នុងការជួយជ្រោមជ្រែងឱ្យមានការចងចាំរបស់មហាជនជាតិ ឬក៏អ្នកសិក្សាពីប្រវត្តិសាស្ត្រ ឬក៏អាចថាអ្នកដែលចូលចិត្តយល់ដឹងការរក្សានូវព្រឹត្តិការណ៍ជាតិដល់ផ្នែកចងចាំ និងអភិវឌ្ឍន៍នៅសម័យបន្ត»។

ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន មានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត មានកំពស់ ៥០,៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហំ ២៦ ០០០ម៉ែត្រការ៉េ។ ប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧។ បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ កត្តាទាំង ៥ចំណុចនៃយុទ្ធសាស្ត្រឌីហ្វីដ DIFID១ និងកត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់របស់នយោបាយឈ្នះ ឈ្នះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក