BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២
ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ខណៈអ្នកជំងឺ ១នាក់បានជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,២៦២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,១៨២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៥៩ករណី(ជាប្រភេទអូមីក្រុង) ៕