ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានបញ្ចុះបន្ទាប់ពីតម្កល់ធ្វើបុណ្យអស់រយៈពេល៥ថ្ងៃ

កំពង់ចាម៖ សពរបស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល ៥ថ្ងៃរួចមក។

សពរបស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែរចេញពីគេហដ្ឋានរបស់សម្ដេចនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ នៅម៉ោងប្រមាណ ៨ព្រឹកនេះ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ជាបងប្រុសបង្កើតទី២របស់សម្ដេចតេជោ ហ៊ុន សែន។ កាលពីយប់មិញសម្ដេចតេជោ បានបង្ហោះសារសោកសៅមួយ ដែលបង្ហាញភាពសោកសៅដែលបាត់បង់បងប្រុសទី២ ខណៈបងប្រុសទី១ ទើបចេញពីវះកាត់នៅប្រទេសថៃ សុខភាពនៅខ្សោយនៅឡើយ។ សម្ដេចតេជោ បានផ្ដាំដល់កូនចៅមិនឲ្យប្រាប់បងប្រុសទី១ អំពីមរណភាពរបស់សម្ដេច ហ៊ុន ណេង នោះទេ។

សម្ដេចតេជោបានសរសេរថា៖ «បងប្អូនប្រុសស្រីទាំង៦នាក់របស់យើងនោះគឺអវត្តមានបងប្រុសទី១ ក្នុងពិធីបញ្ចុះសពបងប្រុសទី២។ បងប្រុសទី១ មិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទី២ ប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជិវិតទៀតផង។ ខ្ញុំបានហាមកូនៗរបស់គាត់មិនឱយនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ»

សម្ដេចថា សម្ដេចមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលបងប្រុសទី១ ទទួលដំណឹងថាសម្ដេច ហ៊ុន ណេង បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱយគាត់? ដែល «នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ»

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក