សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចតេជោ បង្ហាញភាពសោកសៅដែលបាត់បង់បងប្រុសទី២ ខណៈបងប្រុសទី១ ទើបចេញពីវះកាត់នៅប្រទេសថៃ

កំពង់ចាម៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហាញភាពសោកសៅដែលបាត់បង់បងប្រុសទី២ ខណៈបងប្រុសទី១ ទើបចេញពីវះកាត់នៅប្រទេសថៃ សុខភាពនៅខ្សោយនៅឡើយ។ សម្ដេចតេជោ បានផ្ដាំដល់កូនចៅមិនឲ្យប្រាប់បងប្រុសទី១ អំពីមរណភាពរបស់សម្ដេច ហ៊ុន ណេង នោះទេ។

សម្ដេចតេជោបានសរសេរនៅលើ facebook page របស់សម្ដេចនៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២២នេះ ដោយបានលើកឡើងពីរឿងសោកសៅចំនួនពីរ គឺការបាត់បង់បងប្រុសទី២ ខណៈបងប្រុសទី១ កំពុងសំរាកព្យាបាលវះកាត់នៅប្រទេសថៃ។

សម្ដេចតេជោបានសរសេរថា៖ «បងប្អូនប្រុសស្រីទាំង៦នាក់របស់យើងនោះគឺអវត្តមានបងប្រុសទី១ ក្នុងពិធីបញ្ចុះសពបងប្រុសទី២។ បងប្រុសទី១ មិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទី២ ប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជិវិតទៀតផង។ ខ្ញុំបានហាមកូនៗរបស់គាត់មិនឱយនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ»។

សម្ដេចថាសម្ដេច មិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលបងប្រុសទី១ ទទួលដំណឹងថាសម្ដេច ហ៊ុន ណេង បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱយគាត់? ដែល «នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ»។

សពរបស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នឹងត្រូវបញ្ចុះនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ ដោយសម្ដេចបានបង្ហាញនូវក្ដីអាឡោះអាល័យយ៉ាងដូច្នេះថា៖ «ព្រឹកថ្ងៃស្អែក៩ ឧសភា ២០២២ ដល់ពេលកំណត់ដែលបងប្រុសទី២ និងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។ បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម»។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពរបស់សម្ដេច ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែឧសភា ខាងមុខ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក