ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កឹម សុខា ទៅចូលរួមគោរពសពសម្ដេចទេពញាណ ហ៊ុន ណេង

កំពង់ចាម៖ ប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានដឹកនាំប្រតិភូទៅគោរពវិញ្ញាណក្ខន្ធសម្ដេចទេពញាណ ហ៊ុន ណេង នៅគេហដ្ឋានតម្កល់សពក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងពេលចុះគោរពវិញ្ញាណក្ខន្ធនោះលោក កឹម សុខា ក៏បានជួបសម្ដេចតេជោ ហ៊ុន សែន ដើម្បីសំដែងនូវមរណទុក្ខផងដែរ។

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រោយពីទទួលដំណឹងពីមរណភាពរបស់សម្ដេច ហ៊ុន ណេង លោក កឹម សុខា បានផ្ញើសាររំលែកទុក្ខមួយជូនចំពោះសម្ដេចតេជោ ចូលរួមរំលែកទុក្ខនៅមរណៈទុក្ខដ៏ក្រៀមក្រំនេះ។

ជាការឆ្លើយតបសម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខពីលោក កឹម សុខា ផងដែរ។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពរបស់សម្ដេច ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែឧសភា ខាងមុខ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក