ភ្នំពេញ: Channel Telegram ផ្លូវការរបស់សម្ដេចតេជោ មានឈ្មោះ Prime Minister Hun Sen បានកើនឡើងអ្នកចូលរួម ឬJoin ជាង៣ម៉ឺននាក់ក្រោយពីមានការប្រកាសកាលពីយប់មិញ។ ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ផងដែរនៅព្រឹកថ្ងៃអាទិត្យនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើត Channel Telegram ជាផ្លូវការដើម្បីផ្ដល់ព័ត៌មានជូនពលរដ្ឋកាន់តែលឿន និងសំបូរបែប។
Channel Telegram ផ្លូវការរបស់សម្ដេចតេជោ មានតំណរលីង https://t.me/spmhunsen បង្កើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ និងបានបង្ហោះនូវព័ត៌មានមួយចំនួនពីសកម្មភាពសម្ដេចរួចផងដែរ។
លោកអ្នកអាចចុចលើតំណខាងលើ រួចចុចពាក្យថា Join ដើម្បីទទួលបានព័ត៌មានថ្មីៗពី channel របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕