ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចក្រឡាហោម ស ខេង ស្នើអភិបាលរាជធានី ខេត្ត ជំរុញការផ្សព្វផ្សាយ និងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ជនមានពិការភាព

ភ្នំពេញ : តាមរយៈសេចក្តីជូនដំណឹងមួយរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើទៅកាន់អភិបាលរាជធានី-ខេត្ត ទាំងអស់ឱ្យបន្តធ្វើការផ្សព្វផ្សាយ និងគាំទ្រការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ជនដែលមានពិការភាព។

សម្តេចក្រឡាហោមក៏បានបញ្ជាក់ថា ការឆ្លងរីករាលដាលនៃជំងឺកូរីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ ក្នុងន័យនេះដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់។

ដើម្បីផ្ដល់ការគាំទ្រដល់ជនមានពិការភាពដែលជាក្រុមងាយរងគ្រោះឱ្យទទួលបានជំនួយសេវាសង្គមនិងដើម្បីចូលរួមសហការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​ សម្តេចក្រឡាហោម បានណែនាំអភិបាលរាជធានី ខេត្ត ផ្តល់ការគាំទ្រនិងបន្តណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធអនុវត្តវិធានការសុខាភិបាល និងបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងការទទួលយកវ៉ាក់សាំងការពារកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក