សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញប្រកាសរាជក្រឹតព្រះមហាក្សត្រផ្ដល់គោរមងារ «សម្ដេចឧត្ដមទេពញាណ» ដល់លោក ហ៊ុន ណេង

កំពង់ចាម៖ រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្តេចចៅហ្វាវាំង គង់ សំអុល បានអញ្ជើញប្រកាសព្រះរាជក្រឹត្យព្រះមហាក្សត្រ ប្រទានគោរមងារដល់លោក ហ៊ុន ណេង ជា «សម្ដេចឧត្ដមទេពញាណ» ក្នុងពិធីបុណ្យសពនៅខេត្តកំពង់ចាម។

ពិធីប្រកាសនេះធ្វើឡើងនៅម៉ោងប្រមាណ ៩ និង៣០នាទី យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ បានអញ្ជើញទទួលព្រះរាជក្រឹត្យ ពីតំណាងព្រះមហាក្សត្រសម្តេចចៅហ្វាវាំង គង់ សំអុល ផងដែរ។

បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ លោកត្រូវបានព្រះមហាក្សត្រសម្រេចផ្ដល់គោរមងារជា «សម្ដេចឧត្តមទេពញាណ» នៅថ្ងៃនេះដោយសារព្រះអង្គទ្រង់ឈ្វេងយល់ថា លោក ហ៊ុន ណេង គឺជាអ្នកដឹកនាំមានស្វាមីភក្ដិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក