ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ អរព្រះរាជគុណព្រះមហាក្សត្រចំពោះការផ្ដល់គោរមងារដល់សម្ដេច ហ៊ុន ណេង

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគោរពអរព្រះគុណព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ចំពោះការសព្វព្រះទ័យរបស់ព្រះអង្គផ្ដល់គោរម្យងារដល់បងប្រុសរបស់សម្ដេចគឺ សម្ដេច ហ៊ុន ណេង ដែលទើបនឹងទទួលមរណភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយគាំងបេះដូង។

ក្នុងលិខិតបង្គំថ្វាយព្រះមហាក្សត្រ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណប្រកបដោយកតញ្ញូ កតវេទិតាធម៌ និងក្តីសោមនស្សរីករាយជាអនេកប្បការចំពោះព្រះករុណាជាអម្ចាស់ ដែលព្រះអង្គសព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទានគោរមងារ លោក ហ៊ុន ណេង ជា «សម្តេចឧត្តមទេពញាណ ហ៊ុន ណេង» តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២២/៤៧៨ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នេះ ។

សម្ដេចតេជោបន្ថែមថា៖ «គោរមងារ “សម្តេចឧត្តមទេពញាណ ហ៊ុន ណេង” ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានជូននាឱកាសនេះ ពិតជាស័ក្តិសម និង គុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចឧត្តមទេពញាណ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបំណងសុខសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តជានិច្ច និរន្តរ៍តរៀងទៅ»។

សម្ដចតេជោ លំឱនកាយថ្វាយព្រះសព្ទសាធុការពរ មហាប្រសើរសូម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ ទ្រង់ស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺៈអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ លោកត្រូវបានព្រះមហាក្សត្រសម្រេចផ្ដល់គោរមងារជា «សម្ដេចឧត្តមទេពញាណ» នៅថ្ងៃនេះដោយសារព្រះអង្គទ្រង់យល់ថា លោក ហ៊ុន ណេង គឺជាអ្នកដឹកនាំមានស្វាមីភក្ដិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក