ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្គ និងរបបរាជានិយម

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកនូវអនុស្សាវរីយ៍ដែលសម្ដេចតេជោ និងសម្ដេចឧត្តមទេពញាណ បានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ លន់ នល់ និងទាមទារប្រគល់តំណែងថ្វាយសម្ដេចឪកាលពីឆ្នាំ១៩៧០ ថាត្រកូលហ៊ុនរបស់សម្ដេចគឺជាអ្នកស្មោះត្រង់ចំពោះព្រះមហាក្សត្រ រាជបល្ល័ង្គ និងរបបរាជានិយម។

សម្ដេចតេជោ បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះថា ការចូលរួមការពារនូវជាតិ សាសនា និងព្រះមហាក្សត្រ នេះបានធ្វើឱ្យព្រះមហាក្សត្រសព្វព្រះទ័យប្រទានគោរមងារដល់សម្ដេច ហ៊ុន ណេង ថាជា «សម្ដេចឧត្តមទេពញាណ» នៅថ្ងៃនេះ។

សម្ដេចតេជោសរសេរថា៖ «បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច។ មុននេះបន្តិចព្រះមហាក្សត្រជាទីគោរព សក្ដារៈរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។ តើបងនៅចាំទេគឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣ មីនា១៩៧០ ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ»។

សម្ដេចតេជោ ជឿជាក់ថាកូនចៅត្រកូលហ៊ុនទាំងអស់នឹងដើរតាមផ្លូវដែលសម្ដេចតេជោ និងសម្ដេចឧត្តមទេពញាណ ធ្លាប់ដើរដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ងដោយការស្មោះត្រង់។

សម្ដេចតេជោបន្ថែមថា៖ «ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រចំពោះរាជបល្ល័ង្គនិងរបបរាជានិយម»។

បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ លោកត្រូវបានព្រះមហាក្សត្រសម្រេចផ្ដល់គោរមងារជា «សម្ដេចឧត្តមទេពញាណ» នៅថ្ងៃនេះដោយសារព្រះអង្គទ្រង់យល់ថា លោក ហ៊ុន ណេង គឺជាអ្នកដឹកនាំមានស្វាមីភក្ដិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក