ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ណេង ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «សម្ដេចឧត្តមទេពញាណ»

ភ្នំពេញ៖ បងប្រុសរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ណេង ដែលទើបទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ដោយសារគាំងបេះដូង ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារជា «សម្ដេចឧត្តមទេពញាណ»។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ទ្រង់យល់ថា លោក ហ៊ុន ណេង គឺជាអ្នកដឹកនាំមានស្វាមីភក្ដិចំពោះរាជបល្ល័ង្គ ការពារនិងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ឱ្យផ្ដល់គោរមងារនេះដល់លោក ហ៊ុន ណេង តែម្ដង។

គួរឱ្យដឹងផងដែរថា បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែឧសភា ខាងមុខ។

បច្ចុប្បន្នអ្នកដែលទទួលគោរពងារពីព្រះមហាក្សត្រមានចំនួន ១០រូប ដែលមានដូចជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចពញាចក្រី ហេង សំរិន សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រានី ហ៊ុនសែន សម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចចៅហ្វាវាំង គង់ សំអុល សម្ដេចធម្មពោធិសាល ជា ស៊ីម (មរណភាព) និងសម្ដេចវិបុលបញ្ញា សុខ អាន (មរណភាព)៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក