ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជោគជ័យលើសមរភូមិកូវីដ-១៩ ដែលថ្ងៃនេះកម្ពុជា «ពុំមានអ្នកឆ្លងជំងឺសូម្បីតែម្នាក់»

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យលើសមរភូមិនៃជំងឺកូវីដ-១៩ ដែលថ្ងៃនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយការផ្ទុះព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ កម្ពុជាមិនបានរកឃើញករណីឆ្លងជំងឹនេះសូម្បីតែមួយករណី។

ថ្លែងសារពិសេសទោះបីជាសម្ដេចកំពុងកាន់ទុក្ខនូវមរណភាពរបស់បងប្រុសក្ដី សម្ដេចតេជោ ហាក់បានសំដែងអារម្មណ៍រំភើបមួយចំពោះជោគជ័យរបស់កម្ពុជាលើសមរភូមិកូវីដ-១៩ ដែលថាលទ្ធផលនៅថ្ងៃនេះកើតចេញពីការចូលរួមរបស់ប្រជាជន អាជ្ញាធរ និងក្រុមគ្រូពេទ្យ។

សម្ដេចតេជោថ្លែងថា៖ «រឿងនេះបានកើតឡើងបន្ទាប់ពីការសាកល្បងដ៏ខ្លាំងមួយបើកឱ្យប្រជាជនដើរលេងចូលឆ្នាំ ដែលបើឱកាសឱ្យប្រជាជនបានដើរលេងថ្ងៃចូលឆ្នាំដែលជាការបើកទូលាយយ៉ាងធំធេងហើយដែលមិន ធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលមានអ្នកចូលរួមដើរលេងដ៏ច្រើនកុះករ។ ដោយសារការខិតខំការពារខ្លួនរបស់ជនរួមជាតិជាមួយការនិងចូលរួមរបស់មន្រ្តីសុខាភិបាល អាជ្ញាធរ និងប្រជាពលរដ្ឋផ្ទាល់ខ្លួនយើងសម្រេចបានជោគជ័យជាបន្តបន្ទាប់ ករណីឆ្លងមានត្រឹម២ខ្ទង់ មាន១ និងម្សិលមិញមាន២ ហើយថ្ងៃនេះមានសូន្យតែម្ដង។ នេះគឺជាជោគជ័យដ៏ធំដែលយើងបានប្រយុទ្ធយកឈ្នះលើសមរភូមិកូវីដ-១៩»

ទោះជាយ៉ាងសម្ដេចតេជោ នៅតែបន្តឱ្យពលរដ្ឋយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឹនេះបន្តទៀតដោយត្រូវរក្សាគម្លាត អនាម័យដៃ និងគោរពវិធានការសុខាភិបាលផ្សេងទៀតជាដើម។ ទោះបីជារដ្ឋាភិបាលដកកាតាព្វកិច្ចពាក់ម៉ាស់ក្ដីតែសម្ដេចថាសម្ដេចនៅតែលើកទឹកចិត្តដល់ពលរដ្ឋបន្តពាក់ម៉ាស់ និងទៅទទួលយកវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា។

គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣ ០៥៦នាក់ ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣ ១៧៧នាក់ សរុបករណីនាំចូលពីក្រៅប្រទេស ២១ ២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤ ៤៥៩ករណី(ជាប្រភេទអូមីក្រុង)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក