ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចដកហូតកាំភ្លើងខ្លី ២ដើម ក្រោយឃាត់ខ្លួនមុខសញ្ញា ២នាក់ ក្នុងករណីជួញដូរថ្នាំញៀន

បាត់ដំបង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដែលជំហានដំបូងនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហូត សាវី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម ទាំងសំបកទូរស័ព្ទដៃ ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។

នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញាជាបក្សពួកម្នាក់ទៀតឈ្មោះ សេង សុវណ្ណារ៉ា ហៅ ទូ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅបណ្តោះអាសន្នក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយដកហូតវត្ថុតាង អាវុធខ្លី បាញ់គ្រាប់ជ័រ ប្រើហ្គាសចំនួន ២ដើម ទូរស័ព្ទដៃចំនួន ១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ចំពោះករណីនេះដែរ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក