ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេមនៅកម្ពុជានឹងមានពិធីសុំភ្លើងពីអាទិទេពនៅប្រាសាទអង្គរវត្ត

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ពិធីរត់ភ្លើងគប់ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានឹងមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋព្រោះមានការរៀបចំពិសេសៗជាច្រើន ក្នុងនោះក៏មានពិធីសុំភ្លើងពីព្រះនៅប្រាសាទអង្គរវត្តផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ SEA-Games & ASEANPARA-Games ឆ្នាំ២០២៣ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២ លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ពេលនេះក្រុមការងារបានរៀបចំ និងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ស៊ីហ្គេមឆ្នាំក្រោយនៅសល់តែការអនុវត្តនៅឡើយ។ លោកបញ្ជាក់ថា «ឆ្នាំនេះគឺជាឆ្នាំនៃការអនុវត្ត»។

លោកមានប្រសាសន៍ថា៖ «ពីពេលនេះទៅដល់ស៊ីហ្គេម ២០២៣ យើងមានការរៀបចំរាប់ថយក្រោយ ១០០ថ្ងៃ នៅឆ្នាំ២០២៣ ខែ១ ឬ ខែ២ យើងនឹងរៀបចំពិធីរត់ភ្លើងគប់ដែលពិធីនេះយើងធ្វើនៅសៀមរាបដែលគេហៅពិធីសុំភ្លើងអាទិទេពកីឡា ដែលនេះយកលំនាំតាមអូឡាំពិកនៅក្រិច ដែលគេយកចំណាំងផ្លាតពីព្រះអាទិត្យមកធ្វើជាភ្លើងគប់អាទិទេពកីឡារអូឡាំពិក ចឹងយើងទៅធ្វើនៅអង្គរវត្ត ក្រោមព្រះរាជបតីភាពព្រះមហាកក្សត្រ»។

លោកបន្តថា ភ្លើងគប់នេះនឹងរត់ទៅតាមបណ្តាប្រទេសដែលជាសមាជិក ដែលចេញពីសៀមរាបទៅហ្វីលីពីន ហើយចេញទៅប្រទេសផ្សេងៗទៀត បានចូលមកប្រទេសឡាវ ហើយឡាវឱ្យរត់ចូលតាមទល់ដែនកម្ពុជាមកវិញ រួចរត់នៅជុំវិញបឹងទន្លេសាប ដោយរត់តាមផ្លូវជាតិលេខ៥ មក រួចមកផ្លូវជាតិលេខ៦ ចូលមកពហុកីឡាដ្ឋានជាតិ មរតកតេជោ ឱ្យចំថ្ងៃទី៥ ម៉ោង៧ ហើយម៉ោងប្រហែល៨ ទៅ៩ ត្រូវចូលមកពហុកីឡាដ្ឋានមរតកតេជោ ចូលមកអុជបើកពិធីតែម្តង។

លោកបញ្ជាក់ថា នេះគឺជាពិធីធំមួយដែលមិនមែនធ្វើតែនៅក្នុងប្រទេសនោះទេ គឺមានដល់ក្រៅប្រទេស ហើយរត់ចូលមកប្រទេសយើងទៀត ដែលពិធីនេះហើយនឹងធ្វើឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំងលើការងារនេះ។

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលនឹងមានប្រតិភូប្រមាណ ១ម៉ឺននាក់មកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក