ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក អ៊ុំ រាត្រី៖ ស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គមដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍ

បន្ទាយមានជ័យ៖ វឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្ស ដែលផ្ដោតលើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាលទ្ធផលបានបង្ហាញជាវិជ្ជមានជាច្រើនចំពោះប្រទេសជាតិ និងស្ត្រីកម្ពុជាក្នុងការផ្តល់នូវសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីទាំងមូល ដែលបាននឹងកំពុងអនុវត្តសកម្មភាពតាមតួនាទីរៀងៗខ្លួន។

នេះជាការលើកឡើងរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ក្នុងឱកាសសំណេះសំណាលជាមួយស្រ្តីដែលជាអ្នកដឹកនាំមកពីស្ថាប័នគ្រូពេទ្យ គ្រូបង្រៀន និងនិស្សិត ក្នុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ ខែឧសភា នៅសាលប្រជុំធំសាលាខេត្ត។

លោក អ៊ុំ រាត្រី បានបន្តថា៖ «ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ លើគោលនយោបាយជាតិដូចបានចែងនៅក្នុងយុទ្ធសស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។ ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ធភាព សំដៅលើកកម្ពស់សមភាពយេនឌ័រ លើកស្ទួយស្ថានភាពស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច សង្គមជាតិ និងជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ។ ដោយបានបង្កើនចំនួនស្ត្រីក្នុងជួរមន្ត្រីរាជការស៊ីវិល និងបន្តបង្កើនសមាមាត្ររបស់ស្ត្រីឲ្យកាន់តែច្រើនឡើងក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ ដើម្បីឲ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេចនានា ដូចជាការកសាងផែនការអភិវឌ្ឍន៍ និងអភិបាលកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។

បើតាមលោក អ៊ុំ រាត្រី ការចូលរួមរបស់ស្រ្តី គឺជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការរួមចំណែកដល់អភិបាលកិច្ចល្អ។ ស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យនយោបាយ តាមរយៈសមត្ថភាពក្នុងដោះស្រាយបញ្ហាមួយចំនួន ជាពិសេសចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដោយផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក