សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ទូតជប៉ុន៖ វីរភាពរបស់លោក ហ៊ុន ណេង នឹងត្រូវបានចងចាំជានិច្ច

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងដោយបង្ហាញនូវការកោតសរសើរចំពោះលោក ហ៊ុន ណេង ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី រយៈពេលដ៏វែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងថាវីរភាពនេះនឹងត្រូវបានចងចាំជានិច្ច។

ក្នុងលិខិតផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានចូលរួមរំលែកទុក្ខជាមួយសម្ដេចតេជោ និងក្រុមគ្រួសារចំពោះមរណភាពរបស់លោក ហ៊ុន ណេង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក ហ៊ុន ណេង បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានសរសេរក្នុងលិខិតនោះថា៖ «ខ្ញុំមានសេចក្ដីក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ត្រូវជាបងប្រុសបង្កើតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានទទួលអនិច្ចកម្ម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២»។

គួរឱ្យដឹងផងដែរថា បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។ បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែឧសភា ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក