ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សហ៊្វុនស៊ិនប៉ិច៖ មរណភាពរបស់លោក ហ៊ុន ណេង គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ខ្ពង់ខ្ពស់មួយរូប

ភ្នំពេញ៖ ប្រធានគណបក្សហ៊្វុនស៊ុនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានចាត់ទុកលោក ហ៊ុន ណេង គឺជាឥស្សរជនស្នេហាជាតិដ៏ខ្ពង់ខ្ពស់ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃមួយរូបដែលបានខិតខំក្នុងការបំពេញតួនាទីជាច្រើនវិស័យជូនជាតិមាតុភូមិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដោយទទួលបានលទ្ធផលគួរជាទីមោទនភាពជាតិ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានថ្លែងបែបនេះក្នុងព្រះសារចូលរួមមរណទុក្ខជូនចំពោះក្រុមគ្រួសារលោក ហ៊ុន ណេង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

ក្នុងព្រះសារលិខិតនោះ ព្រះអង្គម្ចាស់ បានចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្ដាយជាមួយក្រុមគ្រួសារសព លោក ហ៊ុន ណេង និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពលោកបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត។

គួរឱ្យដឹងផងដែរថា បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។ បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែទីបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែឧសភា ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក