ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាស៊ានសម្រេចឱ្យបញ្ជូនពេទ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រេសិតពិសេសប្រធានអាស៊ានអំពីមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថាអាស៊ានបានសម្រេចប្រគល់ភារកិច្ចដល់ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Center) ធ្វើការជាមួយក្រសួងសុខាភិបាលនៃប្រទេសមីយ៉ាន់ម៉ាក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ ការធ្វើការជាមួយគ្នានេះគឺ ៥០ លើ៥០ ដែលមានន័យថា បុគ្គលិកពេទ្យពីប្រទេសអ្នកផ្ដល់ជំនួយ ឬអង្គការអ្នកផ្ដល់ជំនួយបញ្ជូនក្រុមគ្រូពេទ្យពាក់កណ្ដាលទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការសម្រេចនេះគឺដើម្បីជំរុញការងារចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋមីយ៉ាន់ដែលត្រូវការ និងនៅតំបន់ដាច់ស្រយាល។ លោកបញ្ជាក់ការសម្រេចបែបនេះក៏ដោយសារមីយ៉ាន់ម៉ាខ្វះបុគ្គលិកពេទ្យ និងបញ្ហាសន្ដិសុខក្នុងប្រទេសនេះដែលពុំមានក្រុមគ្រូពេទ្យណាហ៊ានចុះទៅចាក់វ៉ាក់សាំងនៅក្នុងតំបន់ដែលអសន្ដិសុខទាំងនោះ។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា៖ «ដើម្បីដោះស្រាយបញ្ហាគឺយើងក៏បានស្នើរូបមន្ត ៥០/៥០នេះដោយប្រទេសអ្នកផ្ដល់ជំនួយ ឬក៏អង្គការអ្នកផ្ដល់ជំនួយហ្នឹងគឺមានចំនួន ៥០%ហ្នឹងទៅ ហើយបុគ្គលិកនៃក្រសួងសុខាភិបាលមីយ៉ាន់ម៉ាមានចំនួន ៥០% ផងដែរ»។

លោកបន្ថែមថាក្រៅពីនេះ មជ្ឈមណ្ឌល AHA នឹងផ្ទៀងផ្ទាត់ទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ អាចផ្ដល់អនុសាសន៍ដល់ម្ចាស់ជំនួយនិងដៃគូដែលមានសក្ដានុពលដើម្បីគាំទ្រការចាក់វ៉ាក់សាំងនៅមីយ៉ាន់ម៉ា។ ការចាក់វ៉ាក់សាំងក្រោមលក្ខខណ្ឌនេះនឹងធ្វើការត្រួតពិនិត្យរួមគ្នាដោយអាស៊ាន និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា។

ក្រៅពីនេះមីយ៉ាន់ក៏ត្រូវធ្វើការលើកលែងពន្ធ ការសម្របសម្រួលផ្សេងទៀតដែលអាចនាំវ៉ាក់សាំងចូលទៅមីយ៉ាន់ម៉ាបាន រួមទាំងសម្របសម្រួលឱ្យបានចូលទៅចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រោមគ្រប់គ្រងប្រដាប់អាវុធរបស់ជនជាតិភាគតិចផងដែរ។

ដើម្បីផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា អាស៊ាន ដៃគូសន្ទនា និងតំណាង UN បានពិភាក្សាគ្នាពេញមួយថ្ងៃនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីស្វែងរកដំណោះស្រាយបន្ថែមទៀតលើកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ាន និងជំរុញការផ្ដល់ជំនួយឱ្យប្រសិទ្ធិភាព។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសមាជិកអាស៊ាន ដៃគូរសន្ទនា និងម្ចាស់ជំនួយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការងារនេះឱ្យសម្រេចបានជោគជ័យ។

គួរឱ្យដឹងផងដែរថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាឱ្យបេសកជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបង្ហើបថាលោកនឹងធ្វើដំណើរទស្សនកិច្ចជាលើកទី២ទៅប្រទេសមីយ៉ាន់ម៉ានៅប៉ុន្មានសប្ដាហ៍ខាងមុខផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក