ភ្នំពេញ : កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧២៩ករណីថ្មី ក្នុងនោះករណីនាំចូល ៥៨ករណី ខណៈអ្នកជំងឺ ៣៩៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៦.២៤០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២៨៩នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២៩.០៤៧នាក់៕