ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS: ករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៥៥ឆ្នាំ និងអាយុ ៤៩ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

(ភ្នំពេញ) ៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការថា យោងតាមរបាយការណ៍ដែលទទួលបានពី ៖

១- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដែលរស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូល សម្រាកព្យាបាលនៅមណ្ឌលព្យាបាលបុរី១០០ខ្នង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ បន្ទាប់ពី ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាព ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ។ ដោយស្ថានភាព ជំងឺមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ និងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនគាត់ទៅ ព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថាអ្នកជំងឺ បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១២:៤៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនចូលដល់មន្ទីរពេទ្យ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ (Mourant entrant avec COVID-19)។

២- មណ្ឌលសុខភាពចាក់អង្រែបានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញមានវិជ្ជមានកូវីដ-១៩ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលចាក់អង្រែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:១៦នាទី ជាមួយអាការៈក្តៅ ក្អក ហត់ និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ដោយជំងឺមានការ វិវត្តិកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយ មានការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៨ ខ មេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៤៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ៖​  បុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក