លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាស៊ានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបានបើកកិច្ចប្រជុំមួយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីពិភាក្សាពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌របស់អាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំនោះដឹកនាំដោយប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ ដោយមានការចូលរួមពីឯកអគ្ករាជទូត និងរដ្ឋទូតប្រទេសសមាជិកអាស៊ានទាំង១០ផងដែរ។

ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងដោយរម្លឹកពីភាពចាំបាច់នៃការអនុវត្តន៍កុងសង់ស៊ីសទាំង៥របស់អាស៊ានដើម្បីជួយដល់ប្រជាជននៃប្រទេសមីយ៉ាន់ម៉ា។ លោកបន្ថែមថា ការជួយរបស់អាស៊ានចំពោះមីយ៉ាន់ម៉ាគឺមានភាពចាំបាច់ដើម្បីជួយដល់សកម្មភាពមនុស្សធម៌ ក៏ដូចជាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជននៃប្រទេសនេះផងដែរ។ លោកបានបង្ហាញពីសារសំខាន់នៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ AHA Center ដើម្បីធ្វើលើកិច្ចការនេះ។

ប្រធានក្រុមការងារសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា លោក កូកូ ឡាំង បានថ្លែងក្នុងពេលបើកកិច្ចប្រជុំនោះដែរថាដោយបានអរគុណចំពោះកម្ពុជាដែលបានជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការទទួលបានជំនួយមនុស្សធម៌ ខណៈប្រទេសនេះប្ដេជ្ញានឹងសហការជាមួយអាស៊ានដើម្បីសម្រេចបានការអនុវត្តន័៍កុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានផងដែរ។

អគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ បានលើកឡើងថារហូតមកដល់ពេលនេះអាស៊ានបានប្រមូលទឹកប្រាក់បានជាង ១៥លានដុល្លារអាមេរិកពីសមាជិក និងដៃគូរអាស៊ាន ដែលលោកថាការគាំទ្រនេះបានជួយដល់អាស៊ាន ការឆ្លើយតបគ្រោះមហន្តរាយក៏ដូចជាគាំទ្រដល់ការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ លោកបានអរគុណដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរដែលបានគាំទ្រ និងជួយសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ពីអាស៊ានដល់ប្រទេសមីយ៉ាន់ម៉ានេះ។

មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ AHA Center នឹងជួយសម្របសម្រួលលើការងារនេះ។

គួរឱ្យដឹងផងដែរថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាឱ្យបេសកជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានរម្លឹកជាថ្មីដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង ពីកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានចំពោះមីយ៉ាន់ម៉ា ។ ក្នុងនោះសម្ដេចក៏បានគូសបញ្ជាក់ពីភាពចាំបាច់ដែលប្រេសិតពិសេសប្រធានអាស៊ានអាចទៅជួបគ្រប់ភាគីនៃជម្លោះទាំងអស់រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី Win Myint ផងដែរ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក