សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង
កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ិន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសដល់វិញ្ញាណក្ខន្ធសពសមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាលោក ហ៊ុន ណេង ដែលបានទទួលមរណភាព ដោយជំងឺគាំងបេះដូង កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ។
បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានតម្កល់នៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សពរបស់លោកនឹងត្រូវដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ខាងមុខ៕