ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ បង្ហោះសារអាលះអាល័យដល់បងប្រុស

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវសារអាលះអាល័យមួយជូនចំពោះបងប្រុសរបស់សម្ដេចគឺលោក ហ៊ុន ណេង ដែលបានទទួលមរណភាពដោយជំងឺបេះដូងកាលពីថ្ងៃទី៥ ខែឧសភា ម្សិលមិញ។

ក្នុងសារដែលសម្ដេចបានបានបង្ហោះលើហ្វេសបុកផេក អមជាមួយរូបភាពដែលសម្ដេចបានដាក់លើអេក្រង់ទូរស័ព្ទដែល ឃើញ សម្ដេចតេជោ បានឈរក្បែរលោក ហ៊ុន ណេង ដោយសម្ដេចតេជោសរសេរថា៖ «បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះបែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ»។

គួរឱ្យដឹងថាបងប្រុសបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំដោយជំងឺគាំងបេះដូង កាលពីល្ងាចម៉ោងប្រមាណ៦និង២៥នាទីរសៀល ថ្ងៃទី៥ ខែឧសភា។ សពរបស់លោក ត្រូវបានតម្កល់នៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សពរបស់លោកនឹងត្រូវដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ខាងមុខ។

លោក ហ៊ុន ណេង គឺជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។ មន្ត្រីរាជការ ប្រជាពលរដ្ឋបានសំដែងនូវមរណទុក្ខគ្រប់គ្នាចំពោះការបាត់បង់រូបលោក។ ជាមួយគ្នានោះគណបក្សប្រជាជនកម្ពុជាបានលើកឡើងថាលោក ហ៊ុន ណេង ធ្លាប់បានតស៊ូ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការបម្រើដល់ប្រយោជន៍សង្គមជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា ដែលគណបក្សនឹងចងចាំ និងសូមកត់ត្រាទុកនូវស្នាដៃទាំងនេះសម្រាប់ជាតិនិងប្រជាជនផងដែរ។

ក្នុងលិខិតចូលរួមមរណទុក្ខបានសរសេរថា៖ «គណបក្ស សូមកត់ត្រាទុកនូវរាល់ស្នាដៃ វីរភាព និងឧត្តមគតិរបស់ឯកឧត្តម ហ៊ុន ណេង ដែលបានបន្សល់ទុកសម្រាប់ជាតិ និងប្រជាជនកម្ពុជា»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក