ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចបិទខ្ទប់ទីតាំងចំនួន០៣ ខ្នងក្រោយរកឃើញជាប់ពាក់ព័ន្ធករណីកូវីដ-១៩

ឧត្តរមានជ័យ : កាលពីនៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យបានប្រកាសបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៣ខ្នង ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ដែលមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ឈ្មោះ ឈុំ ជៀន ភេទស្រី អាយុ៥៧ឆ្នាំ មានអាសយដ្ឋានស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ចាប់ពីថ្ងៃទី០៨ ខែមិថុនា រហូតដល់មានការសម្រេចជាថ្មី។

១, ផ្ទះអ្នកលក់គុយទាវឈ្មោះ ប៉ោ រ៉ុម ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតនៅភូមិអូរស្មាច់ (ក្នុងចំណត រថយន្តអូរស្មាច់) ។

២, ផ្ទះគ្រូពេទ្យឈ្មោះ កែ វណ្ណា ភេទប្រុស អាយុ៦១ឆ្នាំ ស្ថិតនៅភូមិចំការចេក។

៣, ផ្ទះអ្នករត់តាក់ស៊ីឈ្មោះ គង់ ផៃ ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិដើមជ្រៃ។

រដ្ឋបាលខេត្តបន្តទៀតថា នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាលក្រុង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ - អង្គភាពពាក់ព័ន្ធនិងចៅសង្កាត់ពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក