ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានចូលរួមរំលែកទុក្ខ និងសោកស្ដាយចំពោះមរណភាពរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា លោក ហ៊ុន ណេង ដែលបានទទួលមរណភាពនៅល្ងាចថ្ងៃទី៥ ខែឧសភា នេះដោយជំងឺគាំបេះដូង។
ក្នុងឱកាសនេះរដ្ឋសភាក៏បានជម្រាបជូនដំណឹងដល់សមាជិកក្រសួង ស្ថាប័នរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបុណ្យសពរបស់លោក ហ៊ុន ណេង ផងដែរ។
គួរឱ្យដឹងផងដែរថា បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។ បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែទីបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រញាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែឧសភា ខាងមុខ៕