ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោផ្ញើសារថ្លែងអំណរគុណលោក កឹម សុខា ចំពោះការចូលរួមរំលែកទុក្ខនៃមរណភាព លោក ហ៊ុន ណេង

ភ្នំពេញ៖ ក្រោយទទួលបានសាររំលែកទុក្ខពីលោក​ កឹម សុខា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារឆ្លើយតបទៅលោក កឹម សុខា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ។

សម្តេចតេជោបានសរសេរថា «គោរពជូន ឯកឧត្តម កឹម សុខា និងលោកជំទាវ។តាងនាមឱយក្រុមគ្រួសារទាំងមូលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាររំលែកទុក្ខដែលឯកឧត្តមនិងលោកជំទាវផ្ញើរមកខ្ញុំនិងក្រុមគ្រួសារក្នុងឱកាសនៃការបាត់បង់ដ៍ធំធេងសម្រាប់ខ្ញុំនិងគ្រួសារ។សូមឯកឧត្តមនិងលោកជំទាវទទួលនៅការស្រឡាញ់រាប់អានពីខ្ញុំនិងក្រុមគ្រួសារ»។ 

លោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំដោយជំងឺគាំងបេះដូង កាលពីល្ងាចម៉ោងប្រមាណ៦និង២៥នាទីរសៀលថ្ងៃទី៥ ខែឧសភានេះ។

បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានតម្កល់នៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សពរបស់លោកនឹងត្រូវដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ខាងមុខ។

លោក ហ៊ុន ណេង គឺជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក