ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក​ កឹម សុខា ផ្ញើសាររំលែកទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន អំពីមរណភាពរបស់លោក ហ៊ុន​ ណេង

ភ្នំពេញ៖ លោក​ កឹម សុខា នៅយប់ថ្ងៃទី៥ ខែឧសភានេះបានផ្ញើសារចូលរួមរំលែកទុក្ខជូននាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្រោយទទួលបានដំណឹងអំពីមរណៈភាពរបស់លោក ហ៊ុន​ ណេង ដែលត្រូវជាបងបង្កើតរបស់សម្តេចតេជោ។

ក្នុងសារផ្ញើជូនសម្តេចតេជោ​ហ៊ុន សែន លោក កឹម​ សុខា បានសរសេរថា «ខ្ញុំនិងភរិយា មានសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងថា ឯកឧត្តម ហ៊ុន ណេង ជាបងប្រុសរបស់សម្តេចតេជោបានទទួលមរណភាពដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ។ ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខដ៏ធំធេងជាមួយសម្តេចតេជោនិងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចតេជោទទួលនូវការគោរពរាប់អានពីខ្ញុំនិងភរិយា»។ 

បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានតម្កល់នៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សពរបស់លោកនឹងត្រូវដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ខាងមុខ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក