ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្ស៊ីហាត់សមទាំងយប់ត្រៀមអបអរជ័យជម្នះរបស់សូវៀតលើណាស៊ី

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា នូវខ្សែវីដេអូនៃការហាត់សមពេលរាត្រីនៃក្បួនដង្ហែរទិវាជ័យជំនះប្រចាំឆ្នាំរបស់ប្រទេស ដែលជាការរំលឹកប្រចាំឆ្នាំនៃជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។

បុគ្គលិកយោធា និងយានជំនិះយោធា រួមទាំងរថក្រោះ និងកាំជ្រួចមីស៊ីល បានដង្ហែរក្បួនកាលពីល្ងាចថ្ងៃពុធ ឆ្លងកាត់ទីលានក្រហមកណ្តាលទីក្រុងមូស្គូ។ ទស្សនិកជនមិនត្រូវបានអនុញ្ញាតឱ្យទស្សនាការហាត់សមនោះទេ។

ព្យុហយាត្រាឆ្នាំនេះនៅថ្ងៃទី៩ ខែឧសភា នឹងប្រព្រឹត្តទៅប្រឆាំងនឹងផ្ទៃខាងក្រោយនៃអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងថ្លែងសុន្ទរកថា និងត្រួតពិនិត្យក្បួនដង្ហែរយោធា។

វិមានក្រឹមឡាំងកាលពីថ្ងៃពុធបានច្រានចោលការរំពឹងទុកថាលោកពូទីននឹងប្រកាសជាផ្លូវការនូវសង្គ្រាមលើអ៊ុយក្រែននិងប្រកាសការចល័តជាតិនៅថ្ងៃនៃក្បួនដង្ហែ។

ទីក្រុងមូស្គូកាលពីថ្ងៃពុធបានជំរុញការវាយលុកមួយនៅភាគខាងកើតអ៊ុយក្រែន ហើយសម្ព័ន្ធមិត្តរុស្ស៊ី-បេឡារុស បានប្រកាសពីសមយុទ្ធទ្រង់ទ្រាយធំសម្រាប់ការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ព។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក