ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រុស្សីបន្តក្តីបារម្ភពីបញ្ហាកូវីដ ខណៈទីក្រុង St. Petersburg ត្រៀមទទួលអ្នកគាំទ្រមកទស្សនាព្រឹត្តិការណ៍ EURO 2020

រុស្សី៖ អ្នកគាំទ្ររាបប់ម៉ឺននាក់កំពុងដាក់គោលដៅធ្វើដំណើរមកកាន់ទីក្រុង St. Petersburg របស់រុស្សី ដើម្បីចូលរួមទស្សនាផ្ទាល់ក្នុងព្រឹត្តិការណ៍បាល់ទាត់ធំបំផុតនៅអឺរ៉ុប EURO 2020 ខណៈដែលអាជ្ញាធរបានសម្តែងនូវក្តីព្រួយបារម្ភដោយសារករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ នៅតែជាបញ្ហាចោទធំមួយនៅក្នុងទីក្រុងនេះនៅឡើយ។

ទីក្រុងធំបំផុតលំដាប់ទី២របស់រុស្សីមួយនេះ នឹងត្រូវទទួលស្វាគមន៍ការប្រកួតចំនួន ៧ប្រកួតនៅកីឡដ្ឋាន Krestovsky Stadium ដែលអាចផ្ទុកទស្សនិកជនរហូតដល់ ៦៧,៨០០នាក់ និងបើកឱ្យមានអ្នកទស្សនាផ្ទាល់ចំនួន ៥០ភាគរយ រួមមានការប្រកួត ៣ក្នុងពូល B និង ៣ប្រកួតទៀតក្នុងពូល E ព្រមទាំងការប្រកួតវគ្គ ៨ក្រុមចុងក្រោយមួយប្រកួតទៀតនៅថ្ងៃទី០២ ខែកក្កដា បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ EURO នេះត្រូវបានពន្យារពេលមកពីឆ្នាំ ២០២០ ដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩។ 

ក្រុមអ្នករៀបចំព្រឹត្តិការណ៍នេះបានអះអាងថា វិធានការដ៏តឹងរ៉ឹងមួយនឹងត្រូវអនុវត្តទៅលើក្រុមកីឡាករ មន្រ្តីរៀបចំការប្រកួត បូករួមទាំងអ្នកគាំទ្រដែលមកទស្សនាការប្រកួតផ្ទាល់ផង ខណៈមជ្ឈដ្ឋានទូទៅបានរិះគន់ចំៗជុំវិញការទទួលជាម្ចាស់ផ្ទះនេះ ត្បិតទីក្រុង Saint Petersburg នេះគឺជាទីក្រុងចំណុងក្តៅមួយនៃការរីករាលដាលខ្លាំងនៃវីរុសកូវីដ-១៩។ តួយ៉ាង ក្រោយពីទ្វីបអឺរ៉ុបបានបញ្ចប់ការបិទខ្ទប់ ទីក្រុងនេះបានបើកដំណើរការឡើងវិញដូចគ្នា ក្នុងការរាយការណ៍ករណីថ្មីចំនួនជាង ៧០០ករណីក្នុងមួយថ្ងៃរយៈពេល ១ខែចុងក្រោយ ខណៈពីរសប្តាហ៍កន្លងទៅ ចំនួនអ្នកឆ្លងត្រូវបានរាយការណ៍ដោយអាជ្ញាធរក្នុងតំបន់ថាមានការកើនឡើងរហូតដល់លើសពី ៨០០ករណីក្នុងមួយថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក