ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

លោក មុត ខៀវ ទទួលបានសញ្ញាបត្រកិត្តិយសវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យអន្តរជាតិ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ លោក មុត ខៀវ ត្រូវបានសាកលវិទ្យាល័យអន្តរជាតិផ្ដល់សញ្ញាបត្រកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ដោយថាលោកបានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំរើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាង៤០ឆ្នាំមកហើយ។

ការប្រគល់នេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់បេក្ខជនបណ្ឌិតកិត្តិយសនិងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ នៅសាកលវិទ្យាល័យអន្តរជាតិរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិលោកបណ្ឌិត សាបូ អូហ្សាណា បានឱ្យដឹងថាក្រៅពីការផ្ដល់សញ្ញាបត្រកត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយជូនដល់លោក មុត ខៀវ សាកលវិទ្យាល័យក៏ផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងជូនរដ្ឋលេខាធិកាក្រសួងព័ត៌មានលោក សាម៉ន បណ្ឌិត និងការផ្តល់សញ្ញាបត្រវេជ្ជបណ្ឌិតជូនដល់និស្សិតចំនួន ២៨៥នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យផងដែរ។

ប្រធានគណៈកម្មាធិការអាហារូបករណ៍តំណាងសិស្សនិងនិស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលោក ហ៊ុន ម៉ាណែត បានអបអរសាទរដល់និសិ្សតដែលបានខិតខំប្រឹងប្រែងសិក្សារហូតដល់បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។ ក្នុងនោះដែរលោកក៏បានវាយតម្លៃខ្ពស់ចំពោះលោក មុត ខៀវ ដែលត្រូវបានសាកលវិទ្យាល័យ ផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយ។

លោក ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ថា ការផ្ដល់សញ្ញាបត្រនេះពិតជាសក្តិសម ព្រោះលោក មុត ខៀវ បានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំរើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាង៤០ឆ្នាំមកហើយ។ លោកថា លោកបានស្គាល់លោក មុត ខៀវ តាំងពីរូបលោកនៅកុមារភាព ហើយគឺជាអ្នកដែលមើលថែរលោក ហ៊ុន ម៉ាណែត និងបងប្អូនលោកកាលពីនៅកុមារភាពផងដែរ។

ជាមួយគ្នានេះដែរលោក ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់លោក មុត ខៀវ និងលោក សាមន បណ្ឌិត្យ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតទាំង ២៨៥នាក់ និងថតរូបជាមួយអ្នកដឹកនាំ រួមទាំងនិស្សិតទុកជាអនុស្សាវរីយផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក