ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កំពង់ផែពហុបំណងកំពតនឹងផ្តល់ការងារប្រមាណ ១ម៉ឺនកន្លែងជូនបងប្អូនប្រជាពលរដ្ឋ

កំពត៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅពេលគម្រោង វិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតបញ្ចប់ កន្លែងនេះនឹងផ្តល់ការងារប្រមាណ ១ ម៉ឺនកន្លែង ជូនបងប្អូនប្រជាពលរដ្ឋ។

ថ្លែងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក នៅក្រុងបូកគោ ខេត្តកំពត លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា កំពង់ផែនេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងការជួយរៀបចំឱ្យមានឃ្លាំង ភស្តុភារកម្ម ឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ជាមជ្ឍមណ្ឌលឥន្ទនៈ ឬឧស្ម័ននៅកម្ពុជា ហើយកំពង់ផែនេះនឹងបំពេញបន្ថែមនូវការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភ្នំពេញ។

លោកបន្តថា កំពង់ផែនេះបើអាចអនុវត្តបាននូវការដឹកជញ្ជូនតាមផ្លូវទឹកទន្លេបាសាក់ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកផលិតផល កសិផលយើងនៅទូទាំងប្រទេសតាមផ្លូវទឹក មកសមុទ្រ ហើយចូលមកកំពង់ផែរពហុបំណងកំពត រួចចេញទៅលក់នៅបរទេស

លោកទេសរដ្ឋមន្ត្រីបន្ថែមថា កំពង់ផែនេះអភិវឌ្ឍន៍ជា ៣ជំហាន ដោយជំហានដំបូង គឺរៀបចំឱ្យកំពង់ផែនេះអាចទទួល លើកដាក់ទំនិញបាន ៣០០ ពាន់ TEU នៅឆ្នាំ២០២៥ និង ៦០០ ពាន់ TEU នៅឆ្នាំ២០៣០ កំពង់ផែរនេះមានជម្រៅពី ១៥ ទៅ ១៦ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា ប្រហែលជា ១០ម៉ឺនតោន អាចចុះចតបាន ដែលអាចទៅជាតំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មពិសេស កន្លែងផ្ទុកទំនិញរាវដូចជា ឧស្ម័ន LNG LPG មណ្ឌលចម្រោះប្រេងកាត ដែលអ្វីទាំងអស់នេះមាននៅក្នុងផែនការរបស់កំពង់ផែដោយជំហានទី១ ត្រូវចំណាយថវិកា ២០០លានដុល្លារ ក្រោយមកទៀតរហូតដល់ ១៥០០លានដុល្លារសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីក្រសួងសារធារណការរូបនេះបានបញ្ជាក់ដែរថា ការកសាងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិឱ្យបានរុងរឿងបន្ថែមទៀត ឱ្យប្រទេសកម្ពុជាយើងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក