ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោគាំទ្រឱ្យការវិនិយោគពីអាមេរិកមកកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានឱ្យបន្តចវិនិយោគ និងស្វែងរកសក្កានុពលវិនិយោគបន្ថែមទៀតនៅកម្ពុជា។ 

ការជំរុញរបស់សម្ដេចនៅពេលនេះធ្វើឡើងក្នុងពេលដែលសម្ដេចអនុញ្ញាតឱ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដែលដឹកនាំដោយអនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងតំបន់លោក ម៉ៃឃ់ល មីឆាឡាក់ ចូលជួបពិភាក្សានៅវិមានសន្ដិភាពនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។ 

ក្នុងឱកាសនោះលោក ម៉ៃឃ់ល មីឆាឡាក់ បានអរគុណដល់ការគាំទ្ររបស់សម្ដេចតេជោចំពោះធុរកិច្ចក្នុងតំបន់អាស៊ាន ក៏ដូចជាកោតសរសើរនូវភាពជាអ្នកដឹកនាំអាស៊ានដោយសម្ដេចតេជោផងដែរ។ លោកបានជម្រាបសម្ដេចតេជោ ពីចំណាប់អារម្មណ៍របស់ក្រុមធុរកិច្ចរបស់លោកលើវិស័យថាមពល ការតម្លើងរោងចក្រតម្លើងរថយន្ត និងការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ 

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការស្វាគមន៍និងបានប្រាប់អាមេរិកថាការអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជា និងស្វាគមន៍ក៏ដូចជាជំរុញដល់អ្នកវិនិយោគអាមេរិកបន្តវិនិយោគ និងស្វែងរកសសក្ដានុពលវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។ 

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានប្រាប់អ្នកយកព័ត៌មានថា៖ «ក្នុងឱកាសនោះដែលសម្ដេចតេជោក៏បានសម្ដែងនូវការស្វាគមន៍ចំពោះការតម្លើងរោងចក្ររតម្លើងរថយន្តនៅខេត្តពោធិសាត់ ក៏ដូចជាបានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់បន្តវិនិយោគនិងស្វែងរកសក្ដានុពលផ្សេងទៀតដើម្បីវិនិយោគនៅកម្ពុជា»។

ក្រុមហ៊ុនអាមេរិកដែលមកជាមួយលោក ម៉ៃឃ់ល មីឆាឡាក់ នៅថ្ងៃនេះមានចំនួន១៣ក្រុមហ៊ុន។ 

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford បានចាប់ផ្ដើមគម្រោងខ្សែផលិតកម្មតម្លើងរថយន្តរបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះមានតម្លៃវិនិយោគប្រមាណ ២១លានដុល្លារអាមេរិក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក