ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥១

ភ្នំពេញ : កាលពីថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន (ASEAN STOM CHAIR) បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។


កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងពិភាក្សាលើសកម្មភាពគម្រោង និងកម្មវិធីនានារបស់អាស៊ានដែលបានដាក់ចេញនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២១ និងពិនិត្យពិភាក្សាអំពីផែនការសកម្មភាព គម្រោង និងកម្មវិធីដែលត្រូវអនុវត្តនៅឆមាសទី២ ឆ្នាំ២០២១។

ប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាងគណៈប្រតិភូនៃបណ្ដា ប្រទេសអាស៊ានទាំងអស់ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។


ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានគូសបញ្ជាក់ថា ទោះបីពិភពលោកកំពុងទទួលរងនូវការរាតត្បាតជាបន្តបន្ទាប់ពីជំងឺកូវីដ-១៩ មិនធ្លាប់ជួបប្រទះពីមុនមកក៏ដោយ ក៏ការរាតត្បាតនៃជំងឺនេះ មិនអាចបញ្ឈប់ និងពន្យាពេលការជួបជុំ ឬដំណើរការការងារកិច្ចប្រជុំ របស់យើងបានឡើយ។

ជាមួយគ្នានេះផងដែរ លោកប្រធានឧត្តមមន្ត្រីដឹកជញ្ជូន បានថ្លែងអំណរគុណដល់ក្រុមការងារ និងលេខាធិការដ្ឋានអាស៊ានដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ទាក់ទងនឹងការដឹកជញ្ជូនឆ្នាំ២០២១ ដែលបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកចុងក្រោយ ក្នុងខណៈពេលមានជំងឺរាតត្បាតពីកូវីដ-១៩។


គួរកត់សម្គាល់ថា សហសេវិកនិងដៃគូសន្ទនារបស់អាស៊ាន បន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រ របៀបវារៈស្តីពីការដឹកជញ្ជូន តាមរយៈកម្មវិធី និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ។ ដូច្នេះភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយដៃគូសន្ទនាទាំងឡាយ ត្រូវតែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បី ដោះស្រាយបញ្ហាប្រឈមថ្មីៗដែលអាចនឹងកើតមានឡើងនាពេលអនាគត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក