
ចាប់ពីម៉ោង៩យប់នេះ សេវាអ៉ិនធើណិតនឹងមានការអាក់ខានដោយសារទូរគមនាគមន៍កម្ពុជាកែសម្រួលបរិក្ខារបច្ចេកទេស
ភ្នំពេញ៖ ទូរគមនាគមន៍កម្ពុជាបានដឹងថា ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង១២កណ្ដាលអាធ្រាត ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នេះស្ថាប័ននិងរៀបចំកែសម្រួលបរិក្ខាបច្ចេកទេសនៅស្នាក់ការកណ្តាលទូរគមនាគមន៍កម្ពុជាដែលនឹងធ្វើឱ្យមានការអាក់ខានប្រើប្រាស់សេវាអ៊ីនធឺណិត។
ទូរគមនាគមន៍កម្ពុជាសូមអធ្យាស្រ័យពីសំណាក់អ្នកប្រើប្រាស់សេវា ដែលធ្វើឱ្យមានការអាក់ខានក្នុងការប្រើប្រាស់ផងដែរ៕