បេឡារុស៖ ក្រសួងការពារជាតិបេឡារុស ចាប់ផ្ដើមធ្វើសមុយុទ្ធដោយគ្មានការគ្រោងទុកទ្រង់ទ្រាយធំភ្លាមៗនៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីសាកល្បងត្រៀមខ្លួនប្រយុទ្ធ។
ក្រសួងការពារជាតិបេឡារុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាត្រូវបានគ្រោងទុកថាការធ្វើតេស្ត (ការត្រៀមខ្លួនប្រយុទ្ធ) នឹងពាក់ព័ន្ធនឹងចលនានៃចំនួនរថយន្តយោធាសំខាន់ៗ ដែលអាចបន្ថយល្បឿនចរាចរណ៍នៅលើផ្លូវសាធារណៈ»។
ក្រសួងបាននិយាយថា សមយុទ្ធនេះមិនមានការគំរាមកំហែងដល់ប្រទេសជិតខាងរបស់ខ្លួន ឬសហគមន៍អឺរ៉ុបជាទូទៅទេ។
ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បាននិយាយទៅកាន់សមភាគីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារ ថាបេឡារុស និងរុស្ស៊ី បានពីភាក្សាគ្នាហើយអំពីប្រតិបត្តិការរុស្ស៊ីនៅអ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ៕