ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ម្ចាស់រថយន្តអត់ពន្ធសល់ពេល ២ខែទៀតទេដើម្បីបង់ពន្ធ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម ឆ្លើយតបនឹងសំណួររបស់អង្គភាព EAC News ថា អគ្គនាយកដ្ឋានគយបានផ្តល់សេវាបង់ពន្ធអាកររថយន្តដោយគ្មានថ្ងៃឈប់សម្រាកឡើយ ខណៈថ្ងៃឱសានវាទដែលគយកំណត់ឈប់ទទួលការបង់ពន្ធអាកររថយន្តនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីសន្និសិទសារព័ត៌មានស្តីពី វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេសនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ លោក គុណ ញឹម មានប្រសាសន៍ថា ដើម្បីជៀសវាងបញ្ហាផ្សេងៗនៅក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានគយបានជម្រាបថានឹងអនុវត្តគោលការណ៍នេះដោយតឹងតែង ច្បាស់លាស់ សូម «ពលរដ្ឋយករថយន្តមកបង់ពន្ធ»។

លោកលើកឡើងថា៖ «ឥឡូវនៅសល់ជិតពីរខែនេះ យើងប៉ាន់ប្រមាណទៅ ប្រជាពលរដ្ឋដែលមានឆន្ទៈនាំរថយន្តរបស់ខ្លួនមកបង់ពន្ធប្រហែលជាមិនច្រើនណាស់ណាទេ។ ចឹងតាមការប៉ាន់ស្មានបឋមរបស់ខ្ញុំយោងតាមចំនួនរថយន្តដែលម្ចាស់បាននាំចូលមកបង់ពន្ធរួមទាំងការបង្រ្កាបរបស់យើងផងគឺក្នុងរយៈពេល ២ខែនេះយើងអាចបាន រថយន្តបន្ថែមទៀតប្រហែលជា ១ពាន់គ្រឿងទេ»។

លោកបានបន្តថា៖ «ក្នុងយុទ្ធនាការណ៍ណែនាំឱ្យម្ចាស់រថយន្តដែលមិនទាន់បានបង់ពន្ធដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាអាចសម្រេចបានប្រមាណ ៨ពាន់គ្រឿងប៉ុណ្ណោះ ខណៈតាមការប៉ាន់ប្រមាណមានប្រហែល ១ម៉ឺនគ្រឿង។ ដោយសារតែរថយន្តមួយចំនួនដែលមិនទាន់បង់ពន្ធនោះមានសភាពចាស់មែនទែន ហើយមួយចំនួនទៀតជារថយន្តដែលខុសបច្ចេកទេស ដែលគយមិនអនុញ្ញាតឱ្យបំពេញកាតព្វកិច្ចពន្ធអាករ ព្រោះជាប្រភេទរថយន្តកាត់ត វាមិនមានសុវត្តិភាពក្នុងការប្រើប្រាស់ ព្រោះការប៉ាន់ស្មានរបស់យើងក្នុងរង្វង់មួយម៉ឹនគ្រឿងនោះគឺចូលទាំងរថយន្តប្រភេទនេះដែរ»។

លោកបានបញ្ជាក់ដែរថា សម្រាប់រថយន្តចង្កូតឆ្វេងគឺ ម្ចាស់អាចមកបង់ពន្ធចុះបញ្ជីធ្វើស្លាកលេខហើយអាចយកទៅប្រើបានស្របច្បាប់ រីឯរថយន្តចង្កូតស្តាំត្រូវយករថយន្តរបស់ខ្លួនមកបង្ហាញរួចតម្កល់ប្រាក់ពន្ធអាករ ហើយបានគាត់យករថយន្តរបស់គាត់នោះទៅកែចង្កូតមកឆ្វេងវិញ ដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តល់នូវសេវាកែចង្កូតនេះ។

បើតាមលើលោក គុណ ញឹម សរុបទាំងរថយន្តចង្កូតស្តាំ និងឆ្វេងដែលម្ចាស់បានមកបង់ពន្ធអាករ និងតម្កល់ប្រាក់កក់នេះ ត្រឹមថ្ងៃទី៣០ ខែមេសា គឺមាន ៦៩២២គ្រឿង ដែលទទួលបានប្រាក់ពន្ធអាករប្រមាណ ៦០លានដុល្លារហើយ។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងចាត់វិធានការក្តៅនៅក្រោយថ្ងៃឱសានវាទ ពោលគឺចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ២០២២ ដោយបង្កើនសកម្មភាពបង្ក្រាប ហើយពេលចាប់បានសម្រាប់រថយន្តចង្កូតឆ្វេង ត្រូវបង់ពន្ធនិងអាករនាំចូលផង បូកជាមួយនឹងប្រាក់ពិន័យ ចំពោះរថយន្តចង្កូតស្ដាំ នៅពេលបង្ក្រាបបាន នឹងកម្ទេចចោល ឬបំបែកជាផ្នែកៗ៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក