ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សត្វជ្រឹងជាង១ម៉ឺនក្បាលកំពុងទទួលបានការអភិរក្សពីអាជ្ញាធរនៅខេត្តបាត់ដំបង

បាត់ដំបង៖ សត្វជ្រឹងប្រមាណជាង ១ម៉ឺនក្បាល ដែលមករស់នៅលើដើមឈើ ក្នុងវត្តបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងយកចិត្តទុកដាក់ការពារអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរទស្សនាកម្សាន្តប្រភេទសត្វកម្រមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

មេឃុំបាយដំរាំ លោក ង៉ុង ឆាន់លី បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្នមានសត្វជ្រឹងជាង១ម៉ឺនក្បាលកំពុងរស់នៅលើដើមឈើមុខវត្តបាយដំរាំ ខណៈកាលពីឆ្នាំ១៩៩៩ មានសត្វនេះមករស់នៅដំបូងតែ៧ក្បាលប៉ុណ្ណោះ។ លោកបន្តថា សព្វថ្ងៃនេះសត្វជ្រឹងបានមករស់នៅ លើដើមច្រេស ចំនួន ៣ដើម នៅតាមមាត់ស្ទឹង ក្រៅបរិវេណក្បែរវត្តបាយដំរាំ។

លោកថា ដំបូងឡើយសត្វជ្រឹងគឺរស់នៅក្នុងវត្ត តែដោយសារមានការរំខាន ឬយាយីពីសំណាក់ជនខិលខូច បាញ់យកបរិភោគទើបបណ្តាលឱ្យវាផ្លាស់ប្ដូរជម្រកពីដើមឈើមួយទៅដើមមួយ តែវាមិនទៅណាឆ្ងាយពីវត្តនោះឡើយ។

លោកបន្ថែមថា អាជ្ញាធរឃុំបានបានរៀបចំសហគមន៍អភិរក្ស និងផាកពិន័យចំពោះជនណាបាញ់ សត្វជ្រឹងមួយក្បាល ត្រូវបង់ប្រាក់ ៣០ម៉ឺនរៀល ហើយមានការអប់រំដល់ពលរដ្ឋណា ដាក់មួងចាប់សត្វនេះផងដែរ។ លោករំពឹងថា ក្រោមការយកចិត្តទុកការពារ នឹងធ្វើឱ្យសត្វរស់នៅទីនេះមានសេចក្តីសុខ មិនហើរចេញរកទីជម្រកផ្សេងទៀតនោះឡើយ ។

លោកមេឃុំរូបនេះក៏បានឲ្យដឹងដែរថា សត្វជ្រឹងដេកលើដើមឈើរណេងរណោង គឺជាទស្សនីយភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ខណៈមុនការផ្ទុះកូវីដ-១៩ សម្បូរទៅ ដោយភ្ញៀវទេសចរ អន្តរជាតិ ពិសេសរៀងរាល់ថ្ងៃចុងសប្តាហ៍ ។

សត្វជ្រឹង ជាប្រភេទថនិកសត្វតែមួយគត់ដែលអាចហោះហើរបាន ចំណែកឯចំណីអាហាររបស់វាមានដូចជា ផ្លែឈើទុំ ផ្កានិងលំអងផ្កាជាដើម។ វាចេញរកចំណីនៅម៉ោង៧ ឬ៨យប់ ដែលវាអាចហើរទៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ រហូតដល់ ម៉ោង៣ ជិតភ្លឺទើបវាត្រឡប់មកវិញ។ ម្យ៉ាងទៀតសត្វជ្រឹង វាមានកូនក្នុងមួយឆ្នាំម្ដង ចាប់ពី១ទៅ ២ក្បាល ហើយនៅពេលវាចេញរកចំណី កូនរបស់វាត្រូវឱបជាប់នឹងខ្លួនរបស់មេជានិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក