លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

លោកស្រី ឱ វណ្ណឌីន ការពារយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថាការចាក់វ៉ាក់សំាងកូវីដ១៩ច្រើនដូសគឺមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញគឺបានការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ទៅវិញទេ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសលោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដែលជាទូទៅកំណត់៤ខែសម្រាប់ចាក់ដូសបន្ទាប់គឺជាការកំណត់ថេរវេលាត្រឹមត្រូវ មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ការត្រួតពិនិត្យត្រឹមត្រូវ ហើយក៏មានការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ផងដែរ។

លោកស្រីបញ្ជាក់ថា៖ «ការអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលយកនូវវ៉ាក់សាំងកូវីដ១៩ ព្រោះវ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការជួយការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ»។

លោកស្រីបន្តថា វ៉ាក់សាំងកូវីដ១៩ គឺពិតជាមានសារសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពសុំារបស់ប្រជាពលរដ្ឋម្នាក់ៗឱ្យកាន់តែខ្លាំង ទប់ស្កាត់ការវិវឌ្ឍន៍ធ្ងន់ធ្ងរនៅពេលឆ្លងជំងឺនេះ និងចៀសផុតពីសេចក្ដីស្លាប់ថែមទៀតផង។

លោកស្រីបន្តទៀតថា វ៉ាក់សាំងដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា គឺជាវ៉ាក់សាំងដែលឋិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ហើយវ៉ាក់សាំងដែលកម្ពុជាប្រើប្រាស់បច្ចុប្បន្ននេះ គឺ Sinopharm Sinovac Astrazeneca Pfizer Jonhson&Jonhson ដែលមានការទទួលស្គាល់របស់អង្គការសុខភាពពិភពលោក ដែលមានប្រសិទ្ធភាពនិងគុណភាពសម្រាប់ការប្រើប្រាស់លើសរីរាង្គមនុស្ស។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទៅទទួលការចាក់វ៉ាក់សាំងដូស ទី៣ ដូសទី៤ ដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា នៅពេលដល់ពេលវេលាកំណត់ចាប់ពី៤ខែឡើង ខណៈដែលទីតាំងចាក់វ៉ាក់សាំងត្រូវបានពង្រាយកាន់តែច្រើនពាសពេញផ្ទៃប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវទិសដៅអាទិភាព៣បន្ថែមទៀត គឺនៅតាមរោងចក្រ ទីប្រជុំជនផ្សារ និងសាលារៀន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក