ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គយប្រកាសចាប់កម្ទេចឡានចង្កូតស្ដាំដែលអត់បង់ពន្ធចោលចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តចង្កូតស្តាំដែលអត់ទាន់បង់ពន្ធទាំងអស់បើចាប់បាននឹងត្រូវកម្ទេចចោល ឬបំបែកជាផ្នែកៗ។

ថ្លែងនៅក្នុងកម្មវិធីសន្និសិទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេសនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ លោក គុណ ញឹម លើកឡើងថា បន្ទាប់ពីថ្ងៃឱសានវាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានគយទុកពេលឱ្យពលរដ្ឋមកបង់ពន្ធរថយន្ត ទាំងរថយន្តចង្កូតស្តាំ និងឆ្វេង អគ្គនាយកដ្ឋានគយនឹងចាត់វិធានការបង្កើនសកម្មភាពបង្ក្រាបហើយពេលចាប់បានសម្រាប់រថយន្តចង្កូតឆ្វេង ត្រូវបង់ពន្ធនិងអាករនាំចូលផងបូកជាមួយនឹងប្រាក់ពិន័យ ចំពោះរថយន្តចង្កូតស្ដាំនៅពេលបង្ក្រាបបាន នឹងកម្ទេចចោល ឬបំបែកជាផ្នែកៗ។

លោកបន្តថា៖ «ដើម្បីជៀសវាងបញ្ហារផ្សេងៗនៅក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានគយបានជម្រាបថា នឹងអនុវត្តគោលការណ៍នេះដោយតឹងតែង ច្បាស់លាស់ សូមពលរដ្ឋយករថយន្តមកបង់ពន្ធ»។

ទោះបីយ៉ាងណាក៏ដោយ សម្រាប់រថយន្តចង្កូតស្តាំក្នុងរយៈពេលនៅសល់ប្រមាណ ២ខែមុនដល់ថ្ងៃឱសានវាទនោះ អគ្គនាយកដ្ឋានគយនៅតែបន្តដក១០% លើថ្លៃបង់ពន្ធអាករជូនរដ្ឋដដែល។

បន្ថែមពីនេះដើម្បីបង្ករភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានគយ បន្តធ្វើការលើការងារបង់ពន្ធរថយន្តនៅថ្ងៃឈប់សម្រាកបន្តទៀត។

បើតាមលើលោក គុណ ញឹម គិតត្រឹមថ្ងៃទី៣០ ខែមេសា មានរថយន្តចង្កូតស្តាំ និងឆ្វេងដែលម្ចាស់បានមកបង់ពន្ធអាករ និងតម្កល់ប្រាក់កក់មានចំនួន ៦ ៩២២គ្រឿង ដែលទទួលបានប្រាក់ពន្ធអាករប្រមាណ ៦០លានដុល្លារហើយ ខណៈនៅមានរថយន្តប្រមាណ៣ពាន់គ្រឿងទៀតនៅមិនទាន់បង់ពន្ធ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសព្រមានចាប់ឡានដែលគេចពន្ធដុតចោលដើម្បីជាគំរូ និងបញ្ចប់បញ្ហាគេចពន្ធរាំរ៉ៃតទទៅទៀត។ សម្ដេចបញ្ជាក់ថាទោះបីជាឡានគេចពន្ធនោះទុកនៅផ្ទះក៏ត្រូវចូលចាប់យកដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក