ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការស្នើសុំបារាំងឲ្យអភិវឌ្ឍឡានដឹកជញ្ជូនដោយប្រើផ្លូវដែក (Tramways) នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនស្នើសុំប្រទេសបារាំងឱ្យពិនិត្យលទ្ធភាពលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនដោយប្រើផ្លូវដែកនៅកម្ពុជា ជាពិសេសការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនដែលប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។

ការស្នើសុំនេះធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសារធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Jacques Pellet និងនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លោកស្រី Ophelie Bourhis នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានលើកឡើងពីការអភិវឌ្ឍវិស័យដឹកជញ្ជូននៅកម្ពុជា តាមរយៈការភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបានផ្លាស់ប្ដូរពីផ្លូវពីរគន្លងទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទាំងបី រួមមានផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក រួមជាមួយផែនការមេភស្តុភារកម្ម។

ក្នុងនោះមានការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail និងការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាអំពីលទ្ធភាពកែលម្អផ្លូវដែកដែលកម្ពុជាមានស្រាប់ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងទៅខេត្តព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក