ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីធ្វើបុណ្យឧទ្ធិសកុសលដល់ឪពុកម្ដាយក្មេក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញរៀបចំកម្មវិធីខួបគំរប់ ៣ឆ្នាំ ឧទ្ទិសកុសលជូនវិញាណក្ធន្ទ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា លីន គ្រី ដែលត្រូវជាមាតា បិតាក្មេក សម្តេចតេជោ ហ៊ុន សែន និងជាមាតាបិតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមគ្រួសារ ញាតិមិត្តទាំងអស់។

នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នមស្សការព្រះរតនត្រ័យនិងសមាទានសិល អរាធនា សម្តេចព្រះរាជាគណៈ ព្រះសង័្សស្វាធ្យានូវព្រះសត្តប្បការណាកិធម្ម ដារពិស្តារ ពិធីរាប់បាត្រ និងប្រគេនទេយ្យទាន ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណខ្ខក្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា លីន គ្រី។

សម្តេចព្រះសង្ឃរាជាគណៈ បានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់វិញ្ញាណខ្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា លីន គ្រី ដែលបានធ្វើកម្មកិរិយា លាចាកលោកយើងនេះទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើង ហើយសម្តេចព្រះសង្ឃរាជាគណៈបានប្រសិទ្ធពរសូមទសបារមីវត្ថុស័កិ្តសិទ្ធទេវតាថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាកាពារ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្តិត សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាកាពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា អោយកាន់តែមានភាពរីកចម្រើនតរៀងទៅ។

គួរឱ្យដឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាម្ដាយបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទទួលមរណៈភាព នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៩៥ឆ្នាំ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក