ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS : ផ្នែកដ៏ធំនៃប្រព័ន្ធអ៊ីធរណែតលំដាប់ពិភពលោកមិនដំណើរការនៅល្ងាចនេះ

អន្តរជាតិ : សេវាប្រព័ន្ធផ្ទុកឯកសារដ៏ធំតាមរយៈអ៉ិនធ័រណែត Cloud storage services, “Fastly” ត្រូវបានកាត់ផ្ដាច់មិនដំណើរការ។ មន្ត្រីរបស់ក្រុមហ៊ុនផ្តល់សេវាកម្ម Cloud storage បាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតអំពីប្រភពនៃបញ្ហានេះ ហើយសង្ឃឹមថានឹងស្តារគ្រប់គេហទំព័រដែលប្រើប្រាស់សេវារបស់ខ្លួនឡើងវិញនៅពេលឆាប់ៗនេះ។

ការដាច់ប្រព័ន្ធផ្ទុកឯកសារដ៏ធំតាមរយៈអ៉ិនធ័រណែត Cloud storage services នេះត្រូវបានជះឥទ្ធិពលដល់ក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Amazon, Reddit, ស្ថានីយ៍ទូរទស្សន៍លំដាប់ពិភពលោក CNN, សារព័ត៌មាន ញ៉ូយកថែម The New York Times, Bloomberg, The Financial Times និងសូម្បីតែគេហទំព័ររបស់រដ្ឋាភិបាលមួយចំនួនក៏ត្រូវបានផ្អាកដំណើរការមិនអាចប្រើប្រាស់បាន។

សារព័ត៌មាន BBC កំពុងរាយការណ៍ថា គេហទំព័ររដ្ឋាភិបាលអង់គ្លេសដែលប្រើប្រាស់ឈ្មោះ gov.uk ក៏ត្រូវបានកាត់ផ្ដាច់ដែរ។

អ្នកប្រើប្រាស់អ៉ិនធ័រណែតរាប់លាននាក់កំពុងមើលឃើញពាក្យថាសេវាកម្មខុស ៥០៣ មិនដំណើរការ (Error 503 Service Unavailable) នៅពេលដែលពួកគេព្យាយាមទស្សនាចូលទៅក្នុងគេហទំព័រដែលពួកគេចូលចិត្ត។

បច្ចុប្បន្ននេះមានសេចក្តីរាយការណ៍យ៉ាងឆាប់រហ័សថា កំពុងមានការស៊ើបអង្កេតអំពីបញ្ហានេះជាមួយបណ្តាញចែកចាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក