លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទាំងយប់ប្រជុំរវាងអភិបាលខេត្តកណ្ដាលនិងគណៈអភិបាលក្រុង ស្រុកទាំងអស់តាម តាមរយៈប្រព័ន្ធ Video Conference (Zoom Meeting) ដើម្បីរៀបចំកម្លាំងត្រួតពិនិត្យការលួចធ្វើដំណើរតាមផ្លូវទឹក

(ខេត្តកណ្តាល) ៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានរៀបចំកិច្ចប្រជុំបន្ទាន់ទាំងយប់ នារាត្រីថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ម្បីអនុវត្តយន្តការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្នុងការគាំពារប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ តាមសេចក្តីសម្រចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference (Zoom Meeting) មន្ទីរជំនាញពាក់ព័ន្ធ និងគណៈអភិបាលក្រុង ស្រុកទាំង១១។

 អភិបាលខេត្តកណ្តាល បានណែនាំទៅគណៈអភិបាលក្រុង ស្រុក ទាំងអស់យកចិត្តទុកដាក់រៀបចំកម្លាំងត្រួតពិនិត្យការលួចធ្វើដំណើរតាមផ្លូវទឹកស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្តាល បានទទួលការគាំទ្រពេញទំហឹងពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងសហភាពសហព័ន្ធយុវជន (ស.ស.យ.ក) ខេត្ត ដើម្បីចុះចែកជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនរងគ្រោះ ដែលរងផលប៉ះពាល់នេះ ក្នុងពេលឆាប់ៗខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក