ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីជូនដំណឹងបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបងវិញ។

អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ការបញ្ឈប់ឱ្យរថយន្តធុនធ្ងន់ចូលក្រុងបាត់ដំបងនេះដើម្បីចូលរូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈ និងការពារថែរក្សា ផ្លូវថ្នល់ឱ្យបានយូរអង្វែង។ រដ្ឋបាលខេត្តក៏បញ្ជាដល់ម្ចាស់អាជីវកម្មស្ដុកទំនិញទៅផ្លូវវាងក្រុងក្រុងវិញដោយទុកពេលយ៉ាងយូរ១ឆ្នាំ គិតចាប់ពីពេលជូនដំណឹងនេះរហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា៖ «កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបងបណ្តាលឱ្យខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការហាមឃាត់ទៅលើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ ហេតុនេះរដ្ឋបាលខេត្តនិងមានវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនរថយន្តធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបង»។

ក្នុងរយៈពេលទុកប្តូរទីតាំងឃ្លាំងចេញទៅក្រៅក្រុងនេះ សូមម្ចាស់ឃ្លាំងស្តុកទំនិញពុំទាន់បានប្តូរទីតាំងទៅផ្លូវវាងក្រុង ស្នើឱ្យមានការផ្ទេរទំនិញពីរថយន្តធុនធ្ងន់ មករថយន្តតូចៗ និងហាមឃាត់រថយន្តធុនធ្ងន់គ្រប់ប្រភេទដែលមានទម្ងន់លើសពី ១៦តោន (ទម្ងន់សរុប) ធ្វើចរាចរណ៍ក្នុងក្រុងបាត់ដំបង ។

ជាមួយគ្នានេះដែរ ក៏មានមតិប្រជាពលរដ្ឋមួយចំនួនបានលើកឡើងនិងសង្ឃឹមថា ផែនការរបស់លោកអភិបាលខេត្តថ្មីខាងលើនេះ នឹងមានប្រសិទ្ធភាពមិនដូចផែនការលោកអភិបាលខេត្តមុនៗឡើយ ដែលចេញផែនការហើយធ្វើមិនបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក