ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌ប្រាប់ទៅតំណាងគណបក្សភ្លើងទៀនឱ្យណែនាំសកម្មជនរបស់ខ្លួនគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានប្រាប់ទៅតំណាងគណបក្សភ្លើងទៀនថា ក្រសួងមិនអាចជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការករណីសកម្មជនរបស់គណបក្សនេះបាននោះទេ និងបានណែនាំឲ្យសកម្មជនគណបក្សនេះចូលរួមក្នុងគ្រប់ដំណើរការនីតិវិធីរបស់តុលាការ ដែលជាមធ្យោបាយការពារដ៏ស្របច្បាប់។ តំណាងក្រសួងយុត្តិធម៌ក៏បានប្រាប់ទៅឲ្យតំណាងគណបក្សភ្លើងទៀនឲ្យណែនាំសកម្មជនរបស់ខ្លួនឲ្យគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនផងដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឲ្យដឹងតាមរយៈការបង្ហោះនៅលើ facebook page របស់លោកនារសៀលថ្ងៃទី៣ ខែឧសភាមឆ្នាំ២០២៣ នេះថានៅរសៀលនេះមានការជួបពិភាក្សាការងារជាមួយនឹងតំណាងគណបក្សភ្លើងទៀនដែលតំណាងដោយលោក សុន ឆ័យ។ ក្នុងនោះលោក ស៊ុន ឆ័យ បានស្នើសុំមកដល់ក្រសួងយុត្តិធម៌ពីរចំណុចដែលរួមមាន ទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះ សកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងដំណើរនីតិវិធីតុលាការ និងស្នើសុំឱ្យមានការពន្យានីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។

ជាការឆ្លើយតបតំណាងក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ពុំមានច្បាប់ណាបានចែងឲ្យក្រសួងយុត្តិធម៌ជួយចូលកិច្ចការរបស់តុលាការនោះទេ ដោយថាមានតែការចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់ តុលាការទេ ដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ក្នុងការការពារខ្លួន ដោយគួរពឹងពាក់មេធាវីក្នុងការជួយការពារក្តីនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។

តំណាងក្រសួងលើកឡើងថា៖ «កន្លងមក, ក្រសួងយុត្តិធម៌ពុំដែលណែនាំឱ្យមានការពន្យារនីតិវិធីតុលាការនោះទេ គឺមានតែផ្តល់គោលការណ៍ណែនាំឱ្យពន្លឿនដំណើរការនីតិវិធីសំណុំរឿងដោយផ្អែកទៅលើផ្លូវច្បាប់ ដូចជាក្នុងយុទ្ធនាការនៃការដោះស្រាយការកកស្ទះសំណុំរឿងជាដើម ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែននៅតាមពន្ធនាគារ»។

ជាចុងក្រោយ, តំណាងក្រសួងយុត្តិធម៌បានទទួលយកសំណើរបស់តំណាងគណបក្សភ្លើងទៀន ដើម្បី ពិនិត្យ និងពិចារណាទៅតាមសមត្ថកិច្ចរបស់ក្រសួងដែលច្បាប់អនុញ្ញាត និងបានស្នើទៅតំណាងគណបក្សភ្លើងទៀន ឱ្យជួយធ្វើការណែនាំទៅសកម្មជនរបស់ខ្លួនក្នុងការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចង់ឱ្យមានការអនុវត្តច្បាប់។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ជំនួបរវាងតំណាងក្រសួងយុត្តិធម៌ និងតំណាងគណបក្សភ្លើងទៀនគឺលោក សុន ឆ័យ នេះគឺជាលើកទី១ ហើយបន្ទាប់ពីលោក ស៊ុន ឆ័យ បានទទួលនូវសិទ្ធិធ្វើនយោបាយឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក