ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាប់ផ្ដើមប្រើប្រាស់ម្ហូបអាហារក្នុងការជំរុញការទូត

ភ្នំពេញ៖ ក្រសួងកាបរទេសកម្ពុជា បានសម្ពោធនូវ «ផ្ទះបាយអង្គរ» ដែលជាផ្នែកមួយនៃការទូតអាហាររបស់ក្រសួង ដែលបានទទួលការគាំទ្រពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស បញ្ជាក់ថាការរៀបចំ «ផ្ទះបាយអង្គរ» នេះគឺដើម្បីបង្ហាញពីមុខម្ហូបក្នុងសៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ របស់ក្រសួងការបទេស បណ្ដុះបណ្ដាលដល់មន្ត្រីការទូតកម្ពុជាជាពិសេសភរិយាឯកអគ្គរាជទូត ដើម្បីពង្រឹងសមត្ថភាពពួកគាត់ឱ្យស្វែងយល់ពីមូលដ្ឋានគ្រឹះនៃរូបមន្តនិងវិធីចម្អិនម្ហូបខ្មែរ ដែលពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបានវគ្គបណ្ដុះបណ្ដាលនេះដើម្បីពន្យល់ពីប្រវត្តិម្ហូបខ្មែរដែលមានរាប់ពាន់ឆ្នាំនិងលើកស្ទួយអត្តសញ្ញាណជាតិខ្មែរដល់មិត្តភក្តិបរទេស។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសបានបន្ថែមថា៖ «បន្ទាប់ពីម្ហូបខ្មែរត្រូវបានទទួលស្គាល់និងមានភាពល្បីល្បាញហើយ យើងទាំងអស់គ្នាជឿជាក់ថានឹងមានឱកាសវិនិយោគលើវិស័យផ្សេងៗដូចជា ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ ផលិតផលកសិកម្ម និងការពង្រឹងចំនួនភោជនីយដ្ឋាននិងសណ្ឋាគារជាដើម»។

ក្រសួងការបរទេសបញ្ជាក់ថា ជាលទ្ធផលវានឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទីជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្កស់នៅឆ្នាំ២០៥០។

ពិធីសម្ពោធផ្ទះបាយអង្គរនេះត្រូវបានធ្វើឡើងនៅក្រសួងការបរទេសដែលមានរដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងប្រធានកិត្តិយសនៃសមាគមនារីអាស៊ានកម្ពុជាលោកស្រី ខេង សំវ៉ាដា ជាអធិបតី។

រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងក្នុងហ្វេសបុករបស់លោកថាការសម្ពោធ «ផ្ទះបាយអង្គរ» នាពេលនេះគឺជាការចក្ខុវិស័យ និងគោលដៅចំបងរួមក្នុងវិស័យការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា៖ «នាសម័យបច្ចុប្បន្ន វិស័យការទូតមានវិសាលភាពទូលំទូលាយ ហើយពិតណាស់ ម្ហូបអាហារស្ថិតនៅក្នុងចង្កោមនេះដែរ ព្រោះអាហារតំណាងឱ្យប្រពៃណី និងអរិយធម៌ដ៏យូរលង់របស់យើង។ «ផ្ទះបាយអង្គរ» ដែលបានសម្ពោធជាផ្លូវការនៅ NIDIR ថ្ងៃនេះ នឹងដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់វិស័យការទូតម្ហូបអាហារ ដែលនឹងស្វះស្វែងធានាឱ្យបានថា ម្ហូបខ្មែរនឹងទទួលបានការទទួលស្គាល់ និងកោតសរសើរលើកឆាកអន្តរជាតិ»។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួងការបរទេសកម្ពុជានឹងស្វាគមន៍បង្ហាត់បង្រៀនវិធីធ្វើម្ហូបខ្មែរ និងការរៀបចំតុបតែង ជូនដល់មន្ត្រីការទូតកម្ពុជា និងសមភាគីបរទេសទាំងអស់នៅផ្ទះបាយនេះ ព្រមទាំងបង្ហាញពីឱជារសនៃម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក