ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំង Pfizer របស់អាមេរិកជិត ២លានដូសត្រូវបានបញ្ជូនដល់កម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែឧសភា

ភ្នំពេញ៖ វ៉ាក់សាំង Pfizer ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ក្រោមយន្តការ COVAX ត្រូវបានដឹកមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែឧសភានេះ។

អង្គការ UNICEF ប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងភ្នាក់ងារជំនួយអាមេរិក USAID ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជានៅថ្ងៃនេះ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសរសេរនៅលើហ្វេសបុករបស់ខ្លួនថា៖ «ការបញ្ជូនមកនៃវ៉ាក់សាំងកូវីដ Pfizer ចំនួន ២លានដូស តាមរយៈគំនិតផ្តួចផ្តើមនៃយន្តការ COVAX សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះសុខភាព និងសុខមាលភាពនៃប្រជាជនកម្ពុជា។ កាលណាយើងធ្វើការជាមួយគ្នា យើងអាចយកឈ្នះជំងឺកូវីដ-១៩»។

កាលពីព្រឹកមិញនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយដាក់បញ្ចូលសិស្សនិសិ្សតទាំងអស់នៅកម្ពុជាជាក្រុមអាទិភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងដែលទទួលបានមកនេះចាក់ជូនសិស្សនិស្សិតទាំងអស់ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក